Skip to content

This repo is tell you about spring annotation and definite of annotation

Notifications You must be signed in to change notification settings

pksrach/doc-spring-annotation

Folders and files

NameName
Last commit message
Last commit date

Latest commit

 

History

38 Commits
 
 

Repository files navigation

Document Khmer Version Spring Annotation 🇰🇭

This repo is tell you about spring annotation and definite of annotation

Contributor

  • Samrach
========================================================================

@Annotations

@RestController

ប្រើសម្រាប់ កំណត់ថា class មួយណាដែលជា controller class ឬកំណត់ទីតាំងដើម្បី ស្គាល់ controller

@RequestMapping("api/")

សម្រាប់ Request rout ទៅ endpoint ណាមួយ

@MappedSuperclass

ប្រើសម្រាប់ចែកfields មានន័យថា យើងមាន class មួយជាមេ ឬentity មួយជាមេ សម្រាប់ចែក fields ដែលមាននៅក្នុង Base Entity ទៅកាន់ Entity កូនៗ

@Table(name = “ ”)

សម្រាប់ដាក់ឈ្មោះទៅឲ្យ Table ក្នុង Database។ យើងអាច កំណត់ឈ្មោះ Table ក្នុង Database បាន ដោយគ្រាន់តែកំណត់តាម @Table(name = "sample_name")

@Entity(name = “ ”)

ប្រើសម្រាប់កំណត់ Object Class មួយណាដែលជា Entity ហើយបង្កើត Table នៅក្នុង Database ដូចគ្នា។ សម្រាប់ការកំណត់ name ក្នុង @Entity(name = "sample_name") មានន័យថា កំណត់ឈ្មោះទៅឲ្យ Entity ដែលយកប្រើក្នុង JPQL Queries។ ករណីមិនបានកំណត់ឈ្មោះ គឺវាយកឈ្មោះ Default ចេញពី Class តែម្ដង។

@ManyToMany

សម្រាប់ ចងrelationship, FetchType.LAZY សម្រាប់ទាញ entity មកហើយយើងចង់ទាញ row ដែលនៅក្នុង entity នោះមកអត់, មានន័យថា បើគេអត់ហៅ FetchType.LAZY មកប្រើទេ គឺអត់ទាញ data មកទេ

@Basic

សម្រាប់ default column នៅក្នុង Entity db។ Ex: column id មានdata type ជាlong អញ្ចឹង default វាគឺ 64, data type ជា String អញ្ចឹង default វាគឺ 255 តួអក្សរ

@Id

សម្រាប់កំណត់ថា Column ហ្នឹងជា id

@GeneratedValue

សម្រាប់កំណត់ការ Generate Type ID ទៅជា auto ID(auto លេខ ឬលេខអត់តាមលំដាប់) ឬទៅជា ID IDENTITY(រត់តាមលំដាប់លេខ)

@Column

សម្រាប់កំណត់ attribute ឬcolumn នៅក្នុង Database ថាអាច null បានអត់? កំណត់ length បានប៉ុន្មាន កំណត់ unique ថា column មួយហ្នឹងជា optional ឬក៏ unique

@NoRepositoryBean

គឺមិនឲ្យបង្កើត Bean ថ្មី

@Repository

សម្រាប់កំណត់ ថាវាជាប្រភេទ component ដែលធ្វើការទៅលើ repository ។ ហើយត្រូវ Extend ចេញពី JpaRepository មួយទៀតទើបដំណើរការបាន Ex: CategoryRepository: JpaRespository (ចំណាំ ) បើ type ជា Long ត្រូវដាក់ Long បើជា String ត្រូវដាក់ String…

@Transient

កុំឲ្យ data របស់ variable or function calculate វា store នៅក្នុង db

@RestController

សម្រាប់កំណត់ថា វាជាប្រភេទ Controller ហើយបង្កើតជា API ទៀត

@RequestMapping(“/”)

សម្រាប់បញ្ជាក់ថា ឲ្យវាស្ថិតនៅ endpoint ណាមួយ

@GetMapping

សម្រាប់ទៅ get ឬចូលទៅ endpoint ណាមួយដែលយើងចង់ get ។ ហើយ @GetMapping យើងអាចដាក់ rout បន្តបានទៀត Ex: @GetMapping(“/get”)

@Service

សម្រាប់កំណត់ថា class interface មួយហ្នឹងជា service

@Autowired

សម្រាប់ inject dependencies យកមកប្រើបា្រស់

@PostMapping

សម្រាប់ បញ្ជួនឬ post ទៅកាន់ endpoint ឬrout ណាមួយ

@RequestBody

សម្រាប់ ស្នើសុំ ឬrequest ទិន្នន័យណាដែលយើង ចង់បង្កើតដើម្បីឲ្យ user អាចបញ្ចូលទិន្នន័យបាន

@JsonInclude(JsonInclude.Include.NON_NULL)

បើសិនជា Field page វា Null ចឹង @JsonInclude អត់ឲ្យ Properties ចេញមកទេ, ទាល់តែវាអត់ null បានឲ្យចេញមក

@JsonIgnore

hide data មិនចង់បង្ហាញ client ឃើញ។ Ex: ដូចជា password, date of birth, etc

@Transactional

ប្រើសម្រាប់ ការធ្វើប្រតិបត្តិការអ្វីមួយ ដោយក្នុងប្រតិបត្តិការនោះមាន Process ២ ឬ ច្រើនជាងនេះ Process ទី១ update table user, និង process ទី២ update table invoice អញ្ចឹង អាពីរ process នេះ បើមួយណា update មិន success ទេ វានិង role back មកវិញទាំងអស់, វាអត់ update មួយ ហើយមួយទៀត អត់ update ទេ និយាយទៅដូចឈ្នាប់ AND ដែរ បើវាពិតត្រូវពិតទាំងអស់។

@Component Annotation

គឺជាមេ ពពួក (@Repository, @Service, @Controller)

@Controller Annotation

@Configuration Annotation

សម្រាប់ ឲ្យ spring boot ជាអ្នកធ្វើការ configure ជំនួសដោយគ្រាន់តែ ដាក់ annotation មួយនេះ នៅលើ class config

@Ordered Annotation

សម្រាប់ប្រើនៅលើពពួក component ឬក៏ bean ដើម្បីធ្វើការ sort នៅពេលប្រកាស់ពពួក class ទាំងនោះ មានន័យថា នៅពេលដែល start-up application @Ordered វាជាអ្នកធ្វើការតម្រៀបថាតើ class ណាបង្កើតមុន ហើយ class ណាបង្កើតបន្តបន្ទាប់

@Lazy Annotation

សម្រាប់ប្រើនៅលើ bean, configuration ឬ component class (ពពួកមេ class)។ នៅពេលដែល application start-up running ឬ ចាប់ផ្ដើម run project, class ដែលបានដាក់ @Lazy គឺមិនត្រូវបាន initialize ទេ ឬមិនត្រូវប្រកាសមុនប្រើប្រាស់នោះទេ។ វាចាប់ផ្ដើម បង្កើត ឬ initialize នៅពេលដែលយើងហៅ class ដែលមាន @Lazy ទៅប្រើប្រាស់។

@JsonIgnoreProperties(ignoreUnknown = true)

ប្រើសម្រាប់ថាឧទាហរណ៍ពេលយើង object នឹងចូល database ឧបមារថា save ចូលមាន field id, name អីចឹងទៅ ហើយស្រាប់តែលើកក្រោយយើងថែម sex មួយទៀត ចឹងបើយើងប្រើ jsonIgnoreproperties នឹងគឹវាអត់ error អីទេ តែបើអត់ប្រើ វានឹង error ថាវារក field sex ទិន្នន័យចាស់ៗអត់ឃើញ ចឹងវាតម្រូវឲ្យយើងទៅដាក់ field sex នៅគ្រប់ទិន្នន័យចាស់ៗទាំងអស់។

@ComponentScan Annotation

ភាគច្រើន ប្រើនៅកន្លែង config file ដែលយើងចង់ឲ្យវា scan នូវ package ណាមួយ (អាចដាក់ ឈ្មោះជា package ក៏បាន ឬជាឈ្មោះ class ក៏បាន ហើយអាច ប្រើបានជា multiple បានទៀត) Example in java code:

@Bean Annotation

សម្រាប់ ដាក់នៅលើ function ណា ដែលយើងចង់ឲ្យវាក្លាយទៅជា bean, Bean មានន័យថា object មួយដែលយើងយកមកប្រកាស់ជា public ដែលនៅក្នុង project ទាំងមូល កន្លែងណាក៏អាច ហៅប្រើវាបានដែរ ហើយវាប្រកាស់ តែម្ដងទេ (Singleton)

@Qualifier Annotation

មានន័យថា នៅពេលមាន ប្រភេទ Bean លើសពីមួយដែល Bean នោះវាជា ប្រភេទដូចគ្នា ឬ Bean តែមួយនៅក្នុង Spring Applicaton Context យើងត្រូវប្រើប្រាស់ qualifier ដើម្បីបញ្ជាក់ ឈ្មោះផ្សេងគ្នា មានន័យថា មាន Bean ពីរ ផ្សេងគ្នា ដែល Bean នោះជាប្រភេទតែមួយ
Example Code:

public class UserService {
    private final UserRepository userRepository;

    public UserService(@Qualifier("userRepositoryImpl1") UserRepository userRepository) {
        this.userRepository = userRepository;
    }

}

@Test Annotation

ប្រើប្រាស់នៅលើ Function ណាដែលយើងចង់ Test
Example Code:

@Test
void givenPerson_whenSerializing_thenIdFieldIgnored()
  throws JsonProcessingException {

    Person person = new Person(1L, "My First Name", "My Last Name");
    String result = new ObjectMapper().writeValueAsString(person);

    assertThat(result, containsString("firstName"));
    assertThat(result, containsString("lastName"));
    assertThat(result, not(containsString("id")));
}

@JsonIgnore Annotation

ប្រើប្រាស់នៅលើ fields ដែលយើងមិនចង់ ឲ្យវាចូលទៅក្នុង Json រវាង Json និង Java។ យើងប្រើវា ដើម្បី serializing or deserializing រវាង java object ទៅ JSON ឬ ពី JSON ទៅ java object វិញ។
*Serializing និង Deserializing មានន័យថា វាជាអ្នកបកប្រែពី java object ទៅ json ឬ ពី json ទៅ java object វិញ។
Example Code:

class Student {
   public int id;
   @JsonIgnore
   public String systemId;
   public int rollNo;
   public String name;
   @JsonIgnore
   public String type;

   Student(int id, int rollNo, String systemId, String name, String type){
      this.id = id;
      this.systemId = systemId;
      this.rollNo = rollNo;
      this.name = name;
      this.type = type;
   }
}

About

This repo is tell you about spring annotation and definite of annotation

Resources

Stars

Watchers

Forks

Releases

No releases published

Packages

No packages published